ភ្នំពេញ៖ កាលពីម៉ោង ១១យប់ ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឯក ម៉ង់ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្រាបមុខសញ្ញានាំចេញ ដោយមិនស្របច្បាប់ចំនួន ២ករណី នៅក្នុងភូមិសាស្រ្តស្រុកកំរៀងខេត្តបាត់ដំបង ខណៈដែលពួកគាត់ប៉ុនប៉ង លួចឆ្លងដែនចូលទៅកាន់ប្រទេសថៃ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលឃាត់មនុស្សចំនួន ១៧នាក់ ស្រី្តចំនួន ៥នាក់ដែលក្នុងនោះមានមុខសញ្ញាជាមេខ្យល់ចំនួន៣នាក់ផង។
ក្រោយការឃាត់ខ្លួន ពេលនេះសមត្ថកិច្ចនគរបាល បានបញ្ជូនពួកគាត់ទៅសមត្ថកិច្ចនគរបាល ស្រុកកំរៀង ដេីម្បីអនុវត្តបន្តតាមនីតិវិធី ៕




