សមាគមបាល់ទាត់អឺរ៉ុប UEFA បានប្រកាសជាផ្លូវការ អំពីការពិន័យទៅកាន់ក្លិបចំនួន៩ ក្នុងចំណោម ១២ក្លិប ដែលបានប្រកាសដកខ្លួន ចេញពីការប្រកួតនៃពានរង្វាន់ European Super League ។
ក្លិបទាំង ៩ដែលបានប្រកាសដកខ្លួនររួមមាន Manchester United, Manchester City, Liverpool, Chelsea, Arsenal, Tottenham, Inter Milan, AC Milan និង Atletico Madrid ។
ដោយឡែក Juventus, Barcelona និង Real Madrid នៅតែប្រកាន់គោលជំហរ ក្នុងការចូលរួមដដែល។ក្លិបទាំងប្រាំបួនដែលបានដកខ្លួនទាន់ពេលវេលា ក៏ត្រូវទទួលបានការពិន័យដូចគ្នា ដោយក្រុមនីមួយៗ នឹងត្រូវបានបាត់បង់ប្រាក់បន្ថែម ចំនួនប្រាំភាគរយដែល UEFA តែងតែផ្តល់ឲ្យក្នុងមួយរដូវកាល ហើយ ក្លិបដែលនៅតែប្រកាសក្នុងការចូលរួម ការប្រកួតពានរង្វាន់ Super League នឹងត្រូវទទួលរង់ពិន័យជាប្រាក់ចំនួន ១០០លានអឺរ៉ូ (១២២លានដុល្លារ) ផងដែរ៕