Neymar នឹងបន្តកុងត្រាជាមួយ PSG នៅថ្ងៃសៅរ៍នេះ

0

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នឹងបន្តកុងត្រារបស់ខ្លួន នៅថ្ងៃសៅរ៍ជាមួយក្លឹប Paris St Germain ក្នុងរយៈពេល ៤ ឆ្នាំរហូតដល់ឆ្នាំ ២០២៦។

គួររំលឹកថា កំពូលខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៩ឆ្នាំ រូបនេះ បានចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ ពីក្លិប La Liga Barcelona ក្នុងតម្លៃផ្ទេរខ្ពស់បំផុត ២២២ លានអឺរ៉ូ (២៧០,០២ លានដុល្លារអាមេរិក) ។

ជាមួយគ្នានោះដែរ PSG ក៏កំពុងស្វះស្វែង បន្តកុងត្រាថ្មីសម្រាប់ Kylian Mbappe ផងដែរ ខណៈដែលកិច្ចសន្យា របស់ខ្សែប្រយុទ្ធបារាំងវ័យ ២២ ឆ្នាំរូបនេះ នឹងផុតកំណត់នៅចុងរដូវកាលក្រោយ។

សូមជម្រាបថា ពេលវេលារបស់ Neymar នៅ PSG មិនសូវមានអ្វីជាដុំកំភួនទេ រូបគេបានត្រឹមជួយក្លិប យកឈ្នះពានរង្វាន់ Ligue 1 ចំនួនបីជាប់គ្នា ខណៈដែលបានបរាជ័យ នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ ក្របខ័ណ្ឌ Champions League៕