Scholes ថា ManUtd គួរតែផ្តល់កុងត្រាថ្មីដល់ Cavani

0

ការបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយ របស់ខ្សែប្រយុទ្ធ Edinson Cavani ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ទល់ Roma ហាក់បានធ្វើឱ្យក្រុមបិសាចក្រហម Manchester United កំពុងងាករេចិត្ត ពីការតាមទិញយក ខ្សែប្រយុទ្ធថ្មីៗចូលក្រុម នៅរដូវក្តៅខាងមុខនេះ ។

ខ្សែប្រយុទ្ធអ៊ុយរុហ្គាយពោរពេញដោយបទពិសោធន៍ Cavani នៅតែបង្ហាញភាពលេចធ្លោរបស់គេ ចាប់តាំងពី បានផ្ទេរមកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួនពី PSG។

យ៉ាងណាមិញកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បាន ២គ្រាប់ នៅឯកីឡដ្ឋាន Stadio Olimpico ខណ:ដែលបានជួយឲ្យក្រុម Man United អាចឈានទៅវគ្គផ្តាច់ព្រ័ត្រពាន Europa League ជាមួយជ័យជម្នះសរុបទាំង ២ ជើង ៨-៥ លើក្រុម Roma ។

យ៉ាងណាក៏ដោយ Scholes និយាយប្រាប់ BT Sport ថា ៖ ” បិសាចក្រហមគឺជាក្លឹបមួយ ដែលត្រូវការចុះហត្ថលេខា លើកីឡាករត្រឹមត្រូវម្នាក់ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ គឺ Cavani ហើយ សម្រាប់ខ្សែប្រយុទ្ធកណ្ដាលវិញ ក្លិបគួរតែ មើល Kane ឬ Haaland៕