អ្នកគាំទ្រក្លឹបយក្សអេស្ប៉ាញ ប្រតិកម្មខ្លាំងចំពោះ Hazard

0

Eden Hazard បានចាញ់ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុម Real Madrid និងក្រុម Chelsea ប៉ុន្តែត្រូវបានគេមើលឃើញថា កីឡាកររូបនេះបានសើចរីករាយ ក្រោយបញ្ចប់ការប្រកួត នៅពេលដែលគាត់ បានស្វាគមន៍អតីតមិត្តរួមក្រុមរបស់គាត់។

ក្រោយបញ្ចប់ការប្រកួត ខ្សែបម្រើប៊ែលហ្សិកវ័យ ៣០ឆ្នាំរូបនេះ បានសំដែងការអបអរសាទរ ចំពោះក្រុមចាស់របស់លោក ដែលបានឈ្នះ ហើយថែមទាំងត្រូវបានគេប្រទះឃើញ ក្នុងកាមេរ៉ាទូរទស្សន៍ ដែលគាត់ហាក់ដូចសប្បាយ និងបានចែករំលែក ជាមួយអតីតមិត្តរួមក្រុម Chelsea មួយចំនួនថែមទៀតផងដែរ។

រឿងនេះ មិនធ្លាប់មានទាល់តែសោះនៅម៉ាឌ្រីត ដោយអ្នកគាំទ្រ Real Madrid ហាក់មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលឃើញ តារាឆ្នើមរបស់ខ្លួនធ្វើបែបនេះ ដែលមើលទៅដូចជាគ្មានពិបាកចិត្តអ្វីសោះ បើទោះបីជាក្រុមខ្លួន បានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានលំដាប់ទី១ អឺរ៉ុបក្ដី៕