ខ្សែបម្រើការពារក្លិបតោខៀវ Chelsea កីឡាករ N’Golo Kante បានឈ្នះនូវពានរង្វាន់ កីឡាករឆ្នើមជាងគេ ប្រចាំការប្រកួតយប់មិញ។
ជាក់ស្តែង នៅយប់មិញនេះ ក្នុងការប្រកួតជើងទីពីរ វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League Kante បានលេងជា Roll-play ក្នុងតំបន់ប្រយុទ្ធ តំបន់កណ្តាល និង តំបន់ការពារ ជួយ Chelsea យកឈ្នះ Real Madrid ក្នុងលទ្ធផល ២-០ សរុបទាំងពីរជើង ៣-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។
ជាការពិតណាស់ Kante ពុំបានស៊ុតបញ្ចូលទីឡើយ ប៉ុន្តែគ្រាប់បាល់ទាំងពីររបស់ Chelsea សុទ្ធតែកើតឡើងតាមរយៈការជួយជ្រោមជ្រែងរបស់គេ៕