Solskjaer ថាអត់មាន James តែយើងមាន Martial ក្នុងការប្រកួតនៅយប់នេះ

0

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហម បាននិយាយថា Daniel James នឹងខកខានការប្រកួត UEFA Europa League ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹង Roma ប៉ុន្ដែលោករីករាយនឹងស្ថានភាពល្អប្រសើរ របស់ខ្សែប្រយុទ្ធ Anthony Martial។

James បានអវត្តមានក្នុងជំនួបជើងទី១ ទល់នឹង Roma កាលពីសប្ដាហ៍មុន ដែលពួកគេទទួលជ័យជម្នះយ៉ាងក្រាស់ក្រែល ដោយលទ្ធផល ៦-២ ។

ទន្ទឹមនឹងនេះដែរ Martial ត្រូវបានសម្រាកព្យាបាលខ្លួន ចាប់តាំងពីបានរងរបួសជង្គង់ ខណៈត្រឡប់ពីចូលរួមជាមួយនឹង ក្រុមជម្រើសជាតិ កាលពីចុងខែមីនា៕