អ្នកគាំទ្ររបស់ Man Utd ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការតវ៉ាហិង្សានៅ Old Trafford

0

មនុស្សម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការតវ៉ាដោយហិង្សា ពីសំណាក់អ្នកគាំទ្រក្រុមបិសាចក្រហម នៅកីឡាដ្ឋានOld Trafford កាលពីថ្ងៃអាទិត្យ។

ការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សា ខណៈដែលភ្លើងដបសាំង និងរនាំងត្រូវបានគប់ទៅលើប៉ូលីស ហើយមន្រ្តី ៦ នាក់បានរងរបួសផងដែរ។

សូមជម្រាបថា ការប្រកួតដណ្តើមពានរង្វាន់លីកកំពូល របស់បិសាចក្រហម និងហង្សក្រហម ត្រូវបានពន្យារពេលប ន្ទាប់ពីអ្នកគាំទ្របានចូលទៅកាន់ទឹកដី Old Trafford និងឡើងទៅកាន់ទីលាន ដើម្បីបង្ហាញកំហឹងរបស់ពួកគេ ចំពោះម្ចាស់ក្លឹប Glazer៕