ក្តីបារម្ភធំរបស់ Tuchel គឺការត្រឡប់មកវិញរបស់ Ramos

0

គ្រូបង្វឹកក្លិបតោខៀវ Thomas Tuchel កំពុងកើតក្តីព្រួយបារម្មណ៍មួយ ក្រោយដឹងថា ប្រធានក្រុមអធិរាជស Real Madrid ខ្សែការពារប្រយុទ្ធ Sergio Ramos នឹងត្រឡប់មកវិញនៅក្នុងជំនួបជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។

Tuchel សារភាពថា វាមិនមែនជាការងាយស្រួល ក្នុងការរកអ្នកដែលអាចទប់ទល់ ជាមួយល្បឿនរបស់កីឡាករម្នាក់នេះ បាននៅឡើយទេ។

ពិតណាស់ កាលពីជើងទី ១កន្លងទៅ ក្រុមទាំង២ បានបញ្ចប់ការប្រកួតដោយលទ្ធផល ១-១ ដោយគ្មានវត្តមាន Ramos ខណៈជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខ នៅទឹកដី Stamford Bridge របស់ Chelsea ម្តង៕