ចាប់ខ្លួនបុរសម្នាក់ ក្រោយគេចវេះ មិនធ្វេីចត្តាឡីស័ក

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយគេចវេស មិនធ្វេីចត្តាឡីស័ក កាលពីខែមីនា និងបានបញ្ចប់ការ ព្យាបាលកូវីដ១៩ និងធ្វេីចត្តាឡីស័ក រួចរាល់រយ:ពេល១៤ថ្ងៃ ។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ពេជ កុសល ដែលបានគេចវេស មិនធ្វេីចត្តាឡីស័ក កាលពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការចាប់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២:០០នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ(នៅផ្សាអូឬស្សី) ជនសង្ស័យត្រូវបានកម្លាំង សមត្ថកិច្ចរបស់ការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យមានផ្ទុកជំម្ងឺកូវីដ១៩។

បន្ទាប់ពីធ្វេីការសាកសួររួចរាល់ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ លេីករណី ល្មើសនឹងវិធានសុខាភិបាល ៕