សម្ដេចតេជោ ហ៊ុន សែន ត្រៀមអញ្ជេីញកីឡាករបាល់ទាត់ Messi និង Neymar មកទស្សនកិច្ចកម្ពុជា

0

ភ្នំពេញ៖ ក្រោយពីមានអ្នកគោរពស្នេីសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងអញ្ជេីញកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Din Din បានចូល Comment នៅលើFacebook សម្តេចដោយផ្ទាល់យ៉ាងដូច្នេះថា៖ «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»