វាស់កំពស់បានសម្រេច! ឃាត់ខ្លួនបុរសម្នាក់ ដែលផឹកស៊ី បង្ហោះ វីដេអូ លើហ្វេសប៊ុក មិនគោរពវិធានការរដ្ឋបាល

0

ភ្នំពេញ៖ កម្លាំង ជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ អ៊ូយ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីករ ស្នាក់នៅក្រុមទី១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹងករណី មិនគោរពវិធានការរដ្ឋបាល របស់ សាលាខេត្តព្រះសីហនុ (ផឹកស៊ីបង្ហោះ វីដេអូតាមបណ្តាញ ប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីវេលា ម៉ោង១៩ និង ៣០ នាទីយប់ ថ្ងៃ សៅរ៍ ទី១ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចក្រុមទី១៣ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាម កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ការឃាត់ខ្លួនជនសង្ស័យ ខាងលើ ធ្វើឡើងក្រោមបទបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលផ្នែកនិតីវិធីច្បាប់ និងឯកភាពពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។