Spurs ត្រៀមពិភាក្សាជាមួយគ្រូបង្វឹកថ្មីម្នាក់ មកកាន់តំណែងពេញសិទ្ធជំនួស Mason

0

អ្នកចាត់ការ Ajax លោក Erik ten Hag ត្រូវបានរាយការណ៍ថា ជាបេក្ខភាពជួរមុខក្នុងការមកដឹកនាំ ក្លិបមាន់ខ្នាយមាស Tottenham Hotspur។

នាយកក្លិប Spurs លោក Daniel Levy កំពុងសម្លឹងមើលគ្រូបង្វឹកអចិន្ដ្រៃយ៍ មកជំនួសតំណែងលោក Jose Mourinho ដែលទើបត្រូវបានបណ្ដេញចេញពីតំណែង ខណៈបច្ចុប្បន្នលោក Ryan Mason រ៉ាប់រងតួនាទី ជាគ្រូបង្វឹកបណ្ដោះអាសន្ន។

តាមប្រភពពីអ្នកសារព័ត៌មានអ៊ីតាលីលោក Fabrizio Romano បានលើកឡើងថា Spurs នឹងចាប់ផ្ដើមពិភាក្សាជាមួយលោក Ten Hag ដែលមានបើកចំហ ក្នុងការចាកចេញពី Ajax ក្រោយចប់រដូវកាលនេះ៕