Barcelona ចាញ់ក្រោមថ្វីជើង Granada (Video)

0

Barcelona បានខកខានឱកាស ឡើងទៅឈរនៅកំពូលតារាងអេស្ប៉ាញ La Liga ក្រោយបរាជ័យ ក្នុងការប្រកួតទល់នឹង Granada ១-២ កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងទឹកដី។

ក្នុងនោះ Lionel Messi រកគ្រាប់បាល់បើកឆាក​ នាំមុខនៅនាទីទី២៣ ប៉ុន្តែក្រុមភ្ញៀវរកបាន ២គ្រាប់នៅក្នុងតង់ទី២។

យ៉ាងណាមិញ ប្រសិនបើ Barcelona ទទួលជ័យជម្នះ ពួកគេអាចឡើងទៅកំពូលតារាង La Liga និងនាំមុខដាច់១ពិន្ទុ ប៉ុន្ដែដោយសារបរាជ័យ ពួកគេត្រូវបន្ដឈរនៅលេខ៣ មានគម្លាត២ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Atletico Madrid និងស្មើពិន្ទុជាមួយ Real Madrid៕

សូមទស្សនាវីដេអូហាយឡាយ៖