Juventus ពិចារណាលក់ខ្សែបម្រើម្នាក់ទៅឲ្យ Barcelona ឬ Everton

0

ក្លិបសេះបង្កង់ Juventus គ្រោងនឹងលក់ ខ្សែបម្រើ Adrien Rabiot ចេញក្នុងតម្លៃធូរថ្លៃ ដើម្បីយកប្រាក់នោះ មកផ្គត់ផ្គង់ក្លិប ដែលកំពុងទទួលរងវិបត្តិហិរញ្ញវត្ថុ ក៏ដូចជាសម្រាលបន្ទុក រឿងចាយវាយថ្លៃហត់នឿយ របស់កីឡាករក្នុងក្រុមផងដែរ។

ខ្សែបម្រើបារាំងវ័យ ២៦ឆ្នាំរូបនេះ នឹងដាក់លក់ទៅឲ្យក្លិបអ្នកមានបុណ្យ Barcelona ឬ Everton ដើម្បីឲ្យក្លិបទាំងពីរពិចារណាទិញយក។

ម្យ៉ាងទៀត Juventus ក៏ចង់យកលុយទិញខ្សែប្រយុទ្ធ Moise Kean ពី Everton មកវិញផងដែរ ស្របពេលដែលកីឡាកររូបនេះ កំពុងលេងខ្ចីជើងនៅក្លិប Paris Saint-Germain ដូច្នេះក្លិបមានជម្រើសពីរ គឺត្រូវបង់លុយ ៤៣.៤លានផោន(ស្មើនឹងប្រមាណ ៦០.៣លានដុល្លារ) ឬ យក Rabiot ទៅចរចាជាមួយ Everton ។

សូមជម្រាបថា Adrien Rabiot ផ្ទេរពី PSG មកលេងនៅ Juventus ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្ដៅឆ្នាំ២០១៩ បានចូលលេងដល់ទៅ ៤០ប្រកួតនៅរដូវកាលនេះ ខណៈ Juventus កំពុងតែចាញ់ពិន្ទុក្រោមកំពូលតារាង Inter Milan ដល់ទៅ១៣ពិន្ទុឯណោះ៕