Kane និយាយថា ខ្លួនចង់ឈ្នះពានរង្វាន់ធំៗ

0

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរបស់ក្លិបមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane បានសារភាពថា ខ្លួនពិតជាចង់ឈ្នះនូវពានរង្វាន់ធំៗជាមួយក្រុម មិនត្រឹមតែពានរង្វាន់ឯត្តជននោះទេ។

ពិតណាស់ Spurs បានបន្តនូវកំណត់ត្រាអាក្រក់ ក្នុងការមិនឈ្នះពានរង្វាន់អ្វីសោះ ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ បន្ទាប់ពីបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ទល់នឹង Manchester City ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន ដែលបានលើកឡើងថា Harry Kane នឹងចាកចេញពី Spurs ដើម្បីស្វែងរកអនាគតល្អៗ ក្រោយបញ្ចប់រដូវកាលនេះ៕