PSG បរាជ័យក្រោមថ្វីជើង Man City (Video)

0

Manchester City យកឈ្នះ Paris Saint-Germain ២-១ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ទឹកដី Parc des Princes ។

PSG បានបើកការនាំមុខមុន ១គ្រាប់ដោយខ្សែការពារ Marquinhos នៅនាទីទី ១៥ ដោយមានការគាំទ្រពី Di Maria។លុះចូលដល់តង់ទី ២ Man City ក៏អាចរកគ្រាប់បាល់តាមស្មើរមកវិញនៅនាទីទី ៦៤ ដោយខ្សែបម្រើ Kevin de Bruyne។ ក្រោយមក Mahrez ជាអ្នករកគ្រាប់ជ័យជម្នះឱ្យក្រុមមេឃខៀវ នៅនាទីទី ៧១ ដោយការស៊ុតបាល់ហ្វ្រីឃីគយ៉ាងស្រួច ធ្វើឱ្យ Navas បានត្រឹមឈរមើលទាំងអាឡៃ។

សូមជម្រាបថា ជំនួបជើងទី ២ នឹងធ្វើឡើងនៅទឹកដី Ethihad Stadium របស់ក្រុម Man City វិញម្តង ដែលនឹងរៀបចំនៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខ៕

សូមទស្សនាវីដេអូហាយឡាយ៖