Home សង្គម ឡានពូបុកឡានក្មួយ រញ្ជួយដល់សមត្ថកិច្ច ចុះវាស់វែង ទាំងព្រឹក

ឡានពូបុកឡានក្មួយ រញ្ជួយដល់សមត្ថកិច្ច ចុះវាស់វែង ទាំងព្រឹក

0

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន១៥នាក់ បានទទួលរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ រថយន្តដឹកទឹក ដាច់កាឡេ រ៉េចង្កូតទៅបុករថយន្តដឹកស្វាយ នៅត្រង់ចំណុចក្រុមទី០១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោក ស្វាយ សំអាត អធិការរងផ្នែកចរាចរណ៍ផ្លូវគោក ស្រុកកំរៀង បានបព្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តធុនតូច ខាងលើធ្វើដំណើបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តដែលដឹកមនុស្សជាង ១០នាក់ ក្នុងគោលបំណង ទៅបេះផ្លែស្វាយ ក៏បានឈប់ចត ដើម្បីបត់ជើងតូច ភ្លាមៗនោះស្រាប់តែមានរថយន្ត ១គ្រឿងផ្សេងទៀត ដែលដឹកទឹកសុទ្ធលក់ បានដាច់កាឡេ រួចហើយក៏រ៉េចង្កូត ទៅបុករថយន្តដឹកមនុស្សច្រើនពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ទាំងសងខាងសរុបចំនួន ១៥នាក់បានរងរបួសធ្ងន់ និងស្រាលតែម្តង។

ជនរងគ្រោះ ម្ចាស់រថយន្តច្នៃ ម៉ាកកាម៉ារី ជាក្មួយមានឈ្មោះ កុយ សីហា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុងខេត្តប៉ៃលិន រីឯម្ចាស់រថយន្តដឹក ទឹកសុទ្ធត្រូវជាឳពុកមា មិនស្គាល់ឈ្មោះ ខណ:កើតហេតុភ្លាមៗ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច មូលដ្ឋានដឹកបញ្ជូន ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ៕

Previous articleក្ដៅៗ! កម្មករ-កម្មការី ជាង៣០នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ឆ្លងកូវីដ១៩
Next articlePSG បរាជ័យក្រោមថ្វីជើង Man City (Video)