Ryan Mason ទទួលជោគជ័យលើកដំបូង ក្នុងនាមជាគ្រូបង្វឹក Spurs

0

គ្រាប់បាល់ប៉េណាល់ទី ១គ្រាប់របស់ Son Heung-Min បានជួយឱ្យ Tottenham Hotspur ទទួលជ័យជម្នះលើ Southampton ២-១ ដែលជាការឈ្នះលើកដំបូងរបស់លោក Ryan Mason ក្នុងនាមជាគ្រូបង្វឹកឈុតធំ។

អតីតខ្សែបម្រើ Spurs លោក Mason ជាគ្រូបង្វឹកក្មេងបំផុតក្នុងប្រវត្តិសាស្ដ្រ Premier League ដោយលោកទើបតែមានអាយុ ២៩ឆ្នាំប៉ុណ្ណោះ ក្រោយលោកចូលកាន់តំណែងជំនួសលោក Jose Mourinho ដែលទើបត្រូវបានបណ្ដេញចេញ។

បច្ចុប្បន្ន Spurs បានរំកិលមកកាន់លេខ៦ ក្នុងតារាង Premier League ដោយមានគម្លាត ២ពិន្ទុពីក្រុមលេខ៤ Chelsea ដែលនៅសល់១ប្រកួតក្នុងដៃ៕

Telegram Channel : JOIN US