រន្ធត់! ស្រវឹងស្រាឈ្លោះគ្នាជាមួយប្រពន្ធ បុរសចំណាស់ម្នាក់អោបគ្រាប់បេ ៤០ បំផ្ទុះខ្លួនឯង បណ្តាលឲ្យខ្ទេចសាកសព

0

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹង មកដល់ផ្ទះរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ ស្រាប់តែយកគ្រាប់បេ ៤០ មកអោបបំផ្ទុះខ្លួនឯង បណ្ដាលឲ្យខ្ទេចសាកសព ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ដ៍រន្ឋត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូរថ្កូវ ស្ថិតខាងជើងផ្លូវយុទ្ធសាស្ត្រ ភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជន រង គ្រោះមានឈ្មោះ សោន សាវឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សាកសពមានស្ថានភាពអត់ពាក់អាវ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ និងមានស្នាមរបួសដាច់ជើងខាងឆ្វេង ត្រឹមភ្លៅ ដាច់ដៃខាងស្តាំ ដាច់រលាត់លើទ្រូង និងរបួសពេញផ្ទៃមុខ ។

បើតាមស្ត្រីឈ្មោះ រស់ វណ្ណា អាយុ ៥១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កន្លងមកប្តីគាត់ តែងតែផឹកស្រាស្រវឹង ជាប្រចាំ នៅពេលផឹកស្រវឹងម្តងៗ ប្តីគាត់ចេះតែរករឿងឈ្លោះ និងប្រើអំពើហិង្សា មកលើគាត់ជាប្រពន្ធញឹកញាប់ ។ លុះនៅថ្ងៃទី២១ មេសា វេលាម៉ោងប្រហែល ៧ព្រឹករូបខ្លួន បានទៅចំការដំឡូងដែលស្ថិត នៅកន្លែងកើតហេតុហើយ បានឃើញប្ដីកំពុងអង្គុយផឹកស្រា នៅក្នុងខ្ទមនោះរហូតដល់ វេលាម៉ោង ១១នឹង៣០នាទីព្រឹក ប្តីគាត់បានស្រវឹងជោកជាំបាត់ទៅហើយ ។ ខណៈពេលកំពុងអង្គុយដាំបាយ ប្តីគាត់ចាប់ផ្ដើមជេរបញ្ចោរ និងរករឿងឈ្លោះប្រកែក មិនឈប់ឈរឃើញ ដូច្នោះរួចគាត់ក៏ដើរទៅ ចម្ការ ដំឡូងតែម្តង ទៅតែមួយសន្ទុះគាត់ក៏បានត្រឡប់មក មើលប្តីវិញ ស្រាប់តែឃើញប្តីមានកាន់គ្រាប់កាំភ្លើងបេ ៤០ មួយគ្រាប់ហើយបានហៅគាត់ជាប្រពន្ធ ឲ្យទៅជិត ។ ដោយឃើញសភាពការ មិនទំនងមិនស្រួល គាត់ក៏បានសសៀៗដើរគេចចេញទៅចំការដំឡូងវិញ បានប្រហែលមួយសន្ទុះ ស្រាប់តែឮស្នូរផ្ទុះគ្រាប់កាំភ្លើង បេ ៤០ នោះ លាន់កក្រើកព្រៃ ពេលនោះគាត់ក៏មានការចាប់អារម្មណ៍ថា តិចប្ដីគាត់ ស្លាប់ ដោយគ្រាប់កាំភ្លើងនោះទៅ ។

ភ្លាមនោះគាត់ក៏បានដើរពីចំការដំឡូង ទៅមើលស្រាប់តែឃើញប្តីស្លាប់ យ៉ាងអាណោចអាធ័មបំផុត នៅមុខខ្ទមដាច់ដៃដាច់ជើងរប៉ាត់រប៉ាយ ជាមួយដបស្រាគួរឲ្យតក់ស្លុតក្រៃលែង ។ ទោះជាយ៉ាងណាក្តី គាត់ជាប្រពន្ធមានសំណាងល្អ បានរួចផុតពីជីវិតដែរ ដោយហេតុថា ពេលប្តីស្រវឹងស្រាឈ្លោះគ្នាគាត់ បានអោបគ្រាប់បេ ៤០ ប៉ងបំផ្ទុះផ្តាច់ជីវិតទាំងពីរនាក់ ពេលនោះគាត់ចេះដើរចេញ ទៅចំការទាន់កុំអីស្លាប់ជាមួយគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យធ្វើកោសលវិច្ច័យ កន្លែងកើតហេតុទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ក្នុងការបំផ្ទុះគ្រាប់បេ ៤០ដោយ ខ្លួនឯងប្រាកដមែន ៕

Telegram Channel : JOIN US