David Moyes ប្រឈមនឹងការដោះដូរធំមួយរវាង Man United និងWest Ham

0

Manchester United ចង់បានខ្សែបម្រើ Declan Rice មក Old Trafford ជាថ្នូរក្នុងការវ៉ៃដូរផ្តាច់ Jesse Lingard ផ្ទេរទៅកាន់ West Ham នៅរដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើអង់គ្លេស Lingard បានផ្លាស់ទៅកាន់ទីក្រុងឡុងដ៍ ក្នុងលក្ខខណ្ឌខ្ចីជើងនៅ West Ham កាលពីខែមរា ហើយគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្រុមញញួរធំ។

តាំងពីបង្ហាញខ្លួនលើទីលានប្រកួតសម្រាប់ក្រុមលោក David Moyes កីឡាករវ័យ២៨ឆ្នាំរូបនេះ បានរួមចំណែកបង្កើតគ្រាប់បាល់៩គ្រាប់(ស៊ុតចូល៦គ្រាប់ និង assist ៣គ្រាប់) ហើយទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសផងដែរ។

The Athletic បានឱ្យដឹងថា គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មានការពេញចិត្តយ៉ាងខ្លាំងទៅនឹងការលេងរបស់ Rice ហើយអាចដាក់ Lingard ជាថ្នូរក្នុងការដោះដូរ ដើម្បីនាំយកកីឡាករវ័យ២២ឆ្នាំរូបនេះចូលក្រុម៕