ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍ថា បានទាក់ទង Paris Saint-Germain និយាយពីការផ្ដោះប្ដូរកីឡាកររវាង Mauro Icardi។
ជាមួយគ្នានោះ Juventus ក៏គ្រោងលក់ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ចេញ នៅចុងរដូវកាលនេះផងដែរ។
សូមជម្រាបថា កុងត្រា Dybala ជាមួយ Juventus នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ហើយក្លិបជើងឯកអ៊ីតាលី នឹងរិះរកវិធីលក់កីឡាកររូបនេះ ចៀសវាងការចាកចេញដោយគ្មានតម្លៃផ្ទេរនៅឆ្នាំក្រោយ៕