នោះរឿងធំហើយ! K01 រងការព្រមានធ្ងន់ៗពីសម្ដេចតេជោ ហ៊ុន សែន ក្រោយឡាយវីដេអូនិយាយមិនគិត

0

ភ្នំពេញ៖​ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានធ្ងន់ៗ ទៅលោក K01 ដែលបានឡាយវិដេអូនិយាយបែបញុះញង់ បង្កចលាចល ។

សូមរំលឹកថា លោក K01 បានបង្ហោះវិដេអូ ដោយស្នើសុំឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ កុំឲ្យម្ចាស់ផ្ទះយកថ្លៃជួលផ្ទះ និងសុំឲ្យធនាគារផ្អាកការបង់លុយជំពាក់ ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ ៕