គ្រូបង្វិកមាន់ខ្នាយមាស លោក Jose Mourinho ត្រូវបានរាយការណ៍ថា បានរៀបចំបញ្ជីកីឡាករដែលមិនស្ថិតនៅក្នុងគម្រោងរបស់ Tottenham Hotspur នៅរដូវកាលក្រោយ ដែលអាចចាកចេញនៅរដូវក្ដៅខាងមុខនេះ។
សូមជម្រាបថា កីឡាករមួយចំនួនរួមមាន Davinson Sanchez, Serge Aurier, Dele Alli, Harry Winks, Ryan Sessegnon, Juan Foyth និង Erik Lamela អាចនឹងត្រូវបានលក់ចេញនៅរដូវក្ដៅខាងមុខ។
បច្ចុប្បន្ន Spurs ឈរនៅលេខ ៦ក្នុងតារាង Premier League និងមានគម្លាត៣ពិន្ទុនៅតំបន់ Top4 ហើយពានរង្វាន់ដែលពួកគេនៅប្រកួតប្រជែងពាននោះគឺ League Cup ដោយត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹង Manchester City៕