Juventus ត្រៀមប្តូរគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Pirlo ប្រសិនបើនៅតែចាញ់ទៀត

0

គ្រូបង្វឹកក្លិបសេះបង្កង់លោក Andrea Pirlo កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាមួយ Juventus ដោយក្លិបម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី អាចនឹងបញ្ចប់តំណែងរបស់លោកមុនចប់រដូវកាល ឬឆាប់បំផុតនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

មានចចាមអារ៉ាមពីអ៊ីតាលី បានរាយការណ៍ថា ប្រិសនបើ Juventus មិនអាចយកឈ្នះ Napoli នៅថ្ងៃពុធនេះទេ ពេលវេលារបស់លោក Pirlo គឺអស់ត្រឹមនេះហើយ។

បច្ចុប្បន្ន ក្រុមសេះបង្កង់ឈរនៅលេខរៀងទី៤ក្នុងតារាង Serie A ដោយមានពិន្ទុស្មើក្រុមលេខ៥ Napoli និងតាមពីក្រោយ១២ពិន្ទុពីក្រុមកំពូលតារាង Inter Milan៕