លទ្ធផល ៣-១ លើលុចហ្សំបួរ បានជួយព័រទុយហ្គាល់ឡើងឈរលេខ១ តារាងពូល A

0

ព័រទុយហ្កាល់ បានវាយបកយកឈ្នះ លុចហ្សំបួរក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ដោយលទ្ធផល ១-៣ កាលពីយប់ថ្ងៃអង្គារនេះ។

ក្រុមម្ចាស់ផ្ទះលុចហ្សំបួរបានរកគ្រាប់បាល់នាំមុខ ដោយការតែតបញ្ចូលទី ក្រោយមក ក្រុមភ្ញៀវព័រទុយហ្គាល់ បានវាយបកនាំមុខបីគ្រាប់វិញជាបន្តបន្ទាប់។

សម្រាប់លទ្ធផលនេះ បានធ្វើឱ្យព័រទុយហ្កាល់ឈរនៅលេខ១ ដោយទទួលបានសរុប ៧ពិន្ទុក្នុងតារាងនៃពូល A ស្មើពិន្ទុជាមួយស៊ែប៊ី ដែលបញ្ចប់លទ្ធផលទាំងចម្រូងចម្រាស់ជាមួយពួកគេ ២-២ កាលពីថ្មីៗនេះ៕