ខ្សែបម្រើអាល្លឺម៉ង់វ័យ៣១ឆ្នាំ Toni Kroos ត្រូវបានគេរាយការណ៍នឹងដើរតាមគន្លងរបស់លោក Joachim Low ដោយរូបគេនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro ២០២០ នៅក្នុងខែមិថុនាខាងមុខនេះ។
Toni Kroos បានចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១០ ហើយ សមិទ្ធផលដែរគេធ្វើបាន គឺ បង្ហាញខ្លួនចំនួន១០១ប្រកួត ស៊ុតបញ្ចូលទី១៧គ្រាប់ និង ជួយក្រុមឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០១៤។
យ៉ាងណាមិញ យោងតាមរបាយកាណ៍មួយចំនួនបានទម្លាយឲ្យដឹងថា រូបគេនឹងភ្ជួរស្បែកជើងពីក្រុមជម្រើសជាតិ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ Euro ២០២០ ក្នុងគោលបំណងចង់ផ្តោតឲ្យបានខ្លាំងជាមួយក្លិប Real Madrid ដែលរូបគេមានកុងត្រារហូតដល់ឆ្នាំ២០២៣៕