បន្ទាន់! អ្នកធ្លាប់ ចូលហូប ឬអង្គុយរងចាំ KOI សាខា បឹងកេងកង សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានពាវនាវដល់អ្នកធ្លាប់ចូល​ហាង KOI សាខា បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨០D, ផ្លូវ ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ៈ៥១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៦ៈ៥១) ។

យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ ៖ ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕