តោះមើល Isaac កូនប្រុសរបស់ Didier Drogba ស៊ុតបាល់បញ្ចូលទីអាជីពដំបូង

0

កូនប្រុសអាយុ២០ឆ្នាំរបស់ អតីតកីឡាករបាល់ទាត់ឆ្នើមតោខៀវ Chelsea លោក Didier Drogba ឈ្មោះ Isaac Drogba បានរកគ្រាប់បាល់ដំបូងរបស់ខ្លួន ពីការប្រកួតឱ្យក្រុម Folgore Caratese ក្នុងក្របខណ្ឌ Serie D។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានផ្លាស់មកចូលរួម Caratese ដោយពុំមានតម្លៃផ្ទេរ កាលពីខែមុន បន្ទាប់ពីគេបានចំណាយពេលក្នុងឈុតយុវជនរបស់ Chelsea និង Guingamp។

Isaac រកគ្រាប់បាល់ដំបូងរបស់ខ្លួន ក្រោយការបង្ហាញវត្តមានលើទីលាន៣ប្រកួតនៅ Serie D ដែលជាលីគពាក់កណ្ដាលអាជីព ហើយគ្រាប់បាល់នេះបានជួយឱ្យ Caratese យកបានជ័យជម្នះលើ Caronnese៕