ភ្នំពេញ៖ ឃើញរូបភាព និងសកម្មភាពវីដេអូ ដែលឳពុកបីកូនអាយុ ៤ខែ ឡើងរថយន្តពេទ្យ ដើម្បីទៅមើលថែទាំកូនតូច ២នាក់ទៀត មានអាយុ ៤ឆ្នាំ និង៦ឆ្នាំ ដែលឆ្លងជំងឺកូវីដ១៩ ខណៈដែលម្ដាយបានឆ្លងកូវីដ កាលពី២ថ្ងៃមុន ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសរសេរតាមហ្វេសប៊ុក កាលពី ១៣ម៉ោងមុនថា «?គ្រាន់តែដឹងថាប្រជាពលរដ្ឋ..មានវិជ្ជមាន ខ្ញុំហាក់គ្មានកម្លាំងទន់ដៃ សូម្បីតែចាប់អាយកូមក៍របូត ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ទឹកចិត្តឪពុក (បើឪពុកមិនទៅតើបានពីណាមើលកូនង៉ែតនេះ) បីកូនអាយុ៤ខែ ឡើងឡានពេទ្យដោយប្រពន្ធកើតCovidមុន២ថ្ងៃ រីឯក្មួយៗអាយុ៤ឆ្នាំ និង៦ឆ្នាំ(កើត១គ្រួសារ)…មិនមែនទៅរៀនទេក្មួយគឺទៅពេទ្យដើម្បីព្យាបាលជម្ងឺCovid19» ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌ បានត្រឹមឈរមើលស្រកទឹកភ្នែក និងជូនពរបងប្អូន ក្មួយៗ មានសុខភាពល្អ និងឆាប់ជាមកផ្ទះវិញដោយសុខសប្បាយ ៕

