ក្លិបយក្សអងគ្លេសពីរ កំពុងប្រជែងយកកីឡាករឆ្នើម Dusan Vlahovic ពីក្លិប Fiorentina

0

ជាការពិតណាស់ មានក្រុមជើងឯកនៅអង់គ្លេស Manchester United និងLiverpool ត្រូវបានគេរាយការណ៍ថាកំពុងដណ្ដើមគ្នាទិញយកខ្សែប្រយុទ្ធ Dusan Vlahovic ពីក្លិប Fiorentina នៅរដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធស៊ែប៊ីវ័យ២១ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្របខណ្ឌ Serie A ដោយស៊ុតបាល់បញ្ចូលទីបាន ១៣គ្រាប់នារដូវកាលនេះ ទើបបណ្តាលឱ្យទាក់ភ្នែកក្លិបធំៗនៅ Premier League ទាំងពីរនេះផ្អើលដណ្តើមគ្នា។

យោងតាមសារព័ត៌មាន Corriere Dello Sport បានបង្ហើបឲ្យដឹងថា Man UTD និង Liverpool ពិតជាខ្នះខ្នែងចង់បាន Vlahovic ណាស់ ដោយសារ Man UTD កំពុងជួបវិបត្តិខ្សត់ពាន។ ខណៈនោះដែរ Jurgen Klopp ក៏កំពុងជួបបញ្ហាធ្លាក់ជើងខ្លាំងព្រោះចាញ់ការប្រកួតច្រើនពេក។

យ៉ាងណាមិញគេនៅមិនដឹងទេថា ក្លិប Fiorentina នឹងព្រមដាក់លក់កីឡាករសញ្ជាតិស៊ែប៊ីម្នាក់នេះនៅឡើយទេ៕