ខ្សែបម្រើកណ្តាលបារាំង កីឡាករ N’Golo Kante នឹងត្រូវខកខានជួយក្រុមជម្រើសជាតិចំនួនពីរប្រកួត ក្នុងការប្រកួតជម្រុះ World Cup ដោយសារបញ្ហារបួសធ្ងន់ ត្រូវសម្រាកព្យាបាល។
ប្រុសម៉ៅ របស់ក្លិបតោខៀវ Chelsea បានរង់របួសត្រង់សរសៃពួរកម្រិតធ្ងន់ នៅពេលដែរបារាំង ប្រកួតជាមួយ ក្រុមជម្រើសជាតិអ៊ុយក្រែន កាលពីរាត្រីថ្ងៃពុធកន្លងទៅ។ របួសនេះផងដែរតម្រូវឲ្យ Kante ហោះមកកាន់កីឡដ្ឋាន Stamford Bridge វិញដើម្បីពិនិត្យ និងសម្រាកព្យាបាលរបួស៕