Tottenham មានអ្នកជំនួស Gareth Bale រួចរាល់ហើយ

0

ក្លិបមាន់ខ្នាយមាស Tottenham បានត្រៀមចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Nicholas Gonzalez របស់ Stuttgart នៅរដូវក្ដៅខាងមុខនេះ ជាពេលដែល Gareth Bale ផុតកិច្ចសន្យាខ្ចីជើងពី Real Madrid។

Spurs ក៏ធ្លាប់ចាប់អារម្មណ៍លើ Gonzalez ផងដែរកាលកន្លងមក ប៉ុន្ដែចុងក្រោយក្លិបអង់គ្លេសមួយនេះ សម្រេចផ្ទេរ Bale ពី Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាលវិញ។

គួរជម្រាបថា ក្លិប Stuttgart ត្រូវបានរាយការណ៍ថា បានកំណត់តម្លៃ ៣០លានអឺរ៉ូ សម្រាប់ផ្ទេរខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Gonzalez ដែលបច្ចុប្បន្នមានគ្រាប់បាល់ ៦គ្រាប់ក្នុងការបង្ហាញខ្លួន ១៥លើកនៅ Bundesliga រដូវកាលនេះ៕