ក្លឹបយក្សពីរមកពីអាឡឺម៉ង់ និងអ៊ីតាលី កំពុងប្រជែងគ្នាយកខ្សែបម្រើម្នាក់ពីReal Madrid

0

តាមរបាយការណ៍ពីប្រទេសអេស្បាញបានឲ្យដឹងថាក្រុម AC Milan បានចូលរួមជាមួយក្រុម Bayern Munich ក្នុងការប្រជែងយកកីឡាករ Lucas Vazquez ពី Real Madrid នារដូវក្ដៅខាងមុខនេះ។

គួរបញ្ជាក់ដែរថា កុងត្រារបស់ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ នឹងផុតកំណត់ខែមិថុនាខាងមុខហើយ ខណៈការចរចាបន្តកុងត្រាថ្មីជាមួយ Real Madrid នៅមិនទាន់ឈានដល់ការព្រមព្រៀងណាមួយឡើយ។

Vazquez ជាកីឡាករដែលមានបទពិសោធន៍ច្រើន ជាពិសេសគេអាចលេងបានច្រើនតំណែង។ ជាមួយគ្នានេះ ការផ្លាស់ទៅលេងនៅអាល្លឺម៉ង់ អាចនឹងមានភាគរយខ្ពស់ ដោយសាររូបចង់បានពេលវេលាចូលលេងច្រើនជាងមុន៕