Gerard Moreno កីឡាករឆ្នើមលាក់មុខនៅ La Liga មានស្ថិតិគ្រាប់បាល់ល្អដូច Mbappe & Haaland

0

Gerard Moreno បានបញ្ចេញសមត្ថភាពក្នុងការរកគ្រាប់បាល់ ក្នុងរយៈពេលជិត៣ខែក្នុងឆ្នាំ២០២១នេះ ដែលប្រហាក់ប្រហែលនឹងខ្សែប្រយុទ្ធឡើងកូដ Erling Haaland និង Kylian Mbappe។

ខ្សែប្រយុទ្ធរបស់ក្រុម Villarreal រកគ្រាប់បាល់បាន១២គ្រាប់ និង assist មិត្តរួមក្រុម៦លើក នៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga និងនៅ Europa League ក្នុងឆ្នាំ២០២១ ដោយមានតែកីឡាករ៤រូបប៉ុណ្ណោះ មានស្ថិតិប្រសើរជាងកីឡាករអេស្ប៉ាញរូបនេះ។

ក្នុងនោះ Lionel Messi បានរកគ្រាប់បាល់ និង បញ្ជូនគ្រាប់បាល់សរុប ២៧ តាមពីក្រោយដោយ Robert Lewandowski មាន២៥គ្រាប់ ខណៈ Haaland មាន២០គ្រាប់ ហើយ Mbappe មានគ្រាប់បាល់ assist សរុប១៨គ្រាប់។

បើគិតនៅក្នុងរដូវកាល ២០២០-២១ នេះវិញ Moreno រកគ្រាប់បាល់បានសរុប ២០គ្រាប់ គ្រប់ការប្រកួតពានរង្វាន់ ដែលស្មើនឹងចំនួនគ្រាប់បាល់ដែលគេរកបានកាលពីរដូវកាលមុន។

ព្រោះតែ ភាពលេចធ្លោរបស់គេនៅរដូវកាលនេះ អាចទាក់ចិត្តក្លិបធំៗនៅអឺរ៉ុបឱ្យមានការចាប់អារមុ្មណ៍ ស្របពេលដែលក្លិបVillareal បានកំណត់ថ្លៃទិញផ្ដាច់កុងត្រា ១០០លានអឺរ៉ូ៕