អ្នកចាំទី Edouard Mendy របស់Chelsea នឹងអវត្តមានក្រុមជម្រើសជាតិដោយសារឈឺធ្មេញ

0

គ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel ថា អ្នកចាំទី Edouard Mendy នឹងខកខាន ក្រុមជម្រើសជាតិសេណេហ្កាល់ ក្នុងការប្រកួតជម្រុះ Africa Cup of Nations ដោយសារត្រូវជាប់វះកាត់ព្យាបាលធ្មេញ។

អ្នកចាំទីស្បែកខ្មៅរូបនេះ ពុំបានបង្ហាញមុខនៅក្នុងការប្រកួត FA Cup ដែលក្រុមតោខៀវ Chelsea យកឈ្នះ Sheffield United ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ Kepa Arrizabalaga បានរ៉ាប់រងតំណែងអ្នកចាំទី សម្រាប់ការប្រកួតនេះ។

ទោះជាយ៉ាងណាក៏ដោយ Tuchel បានអះអាងថា Mendy នឹងបន្ដអវត្តមានពីទីលានប្រកួត ជាពិសេសមិនអាចចូលរួមការប្រកួតឱ្យជម្រើសជាតិ សេណេហ្កាល់ ក្នុងជំនួបទល់នឹង កុងហ្គោនិង អ៊ីស្វាទីនី នៅក្នុងខែមីនានេះឡើយ៕