ក្ដៅៗ! តារាចម្រៀង សួស វីហ្សា ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះម្នាក់ទៀតហើយ គឺអ្នកនាង សួស វីហ្សា បានឆ្លងជំងឺកូវីដ-១៩ ក្រោយធ្វើតេសត្តសំណាកលើកទី៣ ទទួលលទ្ធផលវិជ្ជមានកូវីដ ។

យោងតាមហ្វេសប៊ុកលោក ហេង ឡុង បានសរសេរនៅរសៀល ថ្ងៃទី២២ មីនានេះថា «តារាចម្រៀងហង្សមាស សួស វីហ្សា បានធ្វើតេស្តលើកទី3 លទ្ធផលវិជ្ជមានដោយគាត់បានបញ្ជាក់ថា កាលពីថ្ងៃទី4 ខែ មីនា ឆ្នាំ2021 កន្លងទៅនេះបានច្រៀងរួមបន្ទប់ជាមួយនឹងលោក ណុប ប៉ាយ៉ារិទ្ធ អ្នកនាង សាគន្ធ នីសា និងលោក ធែល ថៃ។ គាត់សង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្តពីរដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទីបី។ លោកថមមីគ្រួសាររបស់គាត់ រង់ចាំលទ្ធផលលើកទី3 សូមទេវតាតាមជួយថែរក្សាប្អូនទាំងពីរ?» ។

សូមរំលឹកថា តារាចម្រៀង សួស វីហ្សា បានទៅធ្វើតេស្តរកកូវីដ១៩ លើកទី១ នៅថ្ងៃទី៩ មីនា និងលើកទី២ នៅថ្ងៃទី១៧ មីនា ដោយលទ្ធផលបង្ហាញថា អវិជ្ជមាន តែអ្វីដែលជាការកត់សម្គាល់នោះ ការធ្វើតេស្ដលើកទី៣ ស្រាប់តែលទ្ធផល បង្ហាញថា វិជ្ជមានកូវីដ១៩ តែម្ដង៕