Juventus ការពារជើងឯក Serie A លែងបានហើយ

0

ម្ចាស់ជើងឯក Serie A Juventus សឹងតែបាត់បង់ទៅហើយ បន្ទាប់ពីពួកគេបរាជ័យ ០-១ ក្រោមថ្វីជើងក្រុមកៀកបាតតារាង Benevento កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រុមម្ចាស់ផ្ទះ Juventus ក៏មានឱកាសច្រើនលើកផងដែរពីការព្យាយាមស៊ុតបញ្ចូលទីដោយកីឡាករ Cristiano Ronaldo, Matthijs de Ligt និង Alvaro Morata ប៉ុន្ដែត្រូវបានអ្នកចាំទី Lorenzo Montipo សង្គ្រោះបានយ៉ាងល្អ។

សម្រាប់លទ្ធផលនេះបានធ្វើឱ្យ Juventus ខកឱកាសក្នុងការឡើងមកកាន់លេខ២ក្នុងតារាង Serie A និងមានគម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Inter Milan៕