នាយកបច្ចេកទេសរបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានបង្ហើបឱ្យដឹងថា ក្លិបមិនមានគោលបំណងណាមួយក្នុងការផ្ទេរកីឡាករ Cristiano Ronaldo ចេញនៅក្នុងរដូវកាលនេះទេ ទោះបីត្រូវបរាជ័យក្នុងការប្រកួតទៅច្រើនមកក៏ដោយ។
ប៉ុន្តែ យ៉ាងណាមិញ ការរំពឹងទុកសម្រាប់ការចាកចេញរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែអាចកើតឡើង ខណៈក្លិបក៏នៅតែមានការព្រួយបារម្ភអំពីប្រាប់ពលកម្មរបស់គាត់ផងដែរ ពោលគឺ Juventus ត្រូវផ្តល់ឱ្យគាត់ក្នុងមួយឆ្នាំប្រមាណជា ៤៧ លានផោន ឬ (៦៥ លានដុល្លា)ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Paratici នៅតែផ្តល់ការជឿទុកចិត្តទៅកាន់លោក Adrea Pirlo ទោះបីជាកាលពីយប់មិញ Juventus បានបរាជ័យទល់នឹងក្រុមបាតតារា Benevento ក្នុងដី ១-០ ៕