Chelsea បានឆ្លងទៅវគ្គ៨ក្រុម ក្រោយបំបាត់Atletico Madrid ២-០

0

ក្លិបតោខៀវ Chelsea របស់អង់គ្លេស បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងតាំងពីឆ្នាំ២០១៤ មកម្ល៉េះ បន្ទាប់ពីបានយកឈ្នះ Atletico Madrid ២-០ កាលពីយប់មិញដោយសរុបលទ្ធផល ៣-០ក្នុងការប្រកួតទាំងពីរជើង។

Chelsea បានរក្សាកំណត់ត្រាមិនបរាជ័យ ១៣ប្រកួតជាប់គ្នា ចាប់តាំងពីលោក Tuchel ចូលខ្លួនមកកាន់តំណែងជាអ្នកចាត់ការជំនួស Frank Lampard។ ហើយជ័យជម្នះរបស់ពួកគេមានន័យថា ក្រុមអង់គ្លេសទាំង៣(Liverpool, Manchester City និង Chelsea) ដែលលេងនៅវគ្គ១៦ក្រុម សុទ្ធតែឡើងទៅវគ្គបន្ទាប់៕