Klopp ថា Lewandowski គឺជាកីឡាករល្អបំផុតដែលលោកធ្លាប់បានបង្វឹក!

0

ខ្សែប្រយុទ្ធប៉ូឡូញវ័យ ៣២ឆ្នាំរូបនេះ បានក្លាយជាតារាឆ្នើម ដែលស្ថិតនៅក្រោមក្រសែភ្នែក រាល់អ្នកចាត់ការទូទៅ ហើយរូបគេក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងការប្រកួតរដូវកាលនេះ។

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមថា Robert Lewandowski ជាកីឡាករនៅលេងល្អបំផុត ខណៈពេលដែលលោកធ្វើជាគ្រូបង្វឹករបស់ក្រុម Borussia Dortmund ។

គ្រូបង្វឹកអាល្លឺម៉ង់វ័យ៥៣ឆ្នាំលោក Klopp បានបង្កើតរឿងដែលមិនអាចបំភ្លេចបានទាំងនៅ Liverpool និង Dortmund ដោយឈ្នះ Premier League និង Champions League ។ ហើយបាននាំក្លឹបអាឡឺម៉ង់អោយជោគជ័យនៅ Bundesliga កាលពីឆ្នាំ ២០១០-១១ និង ២០១១-១២ ដែលជាក្រុមចុងក្រោយ ក្រៅពីក្រុម Bayern Munich បានបញ្ចប់លើកំពូលតារាង៕