Man City បំបាក់ Moenchengladbach មិនអោយតដៃបាន

0

ក្រុមមេឃខៀវ Manchester City បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលទី ៤ ជាប់ៗគ្នាបន្ទាប់ពីបានយកឈ្នះក្រុម Borussia Moenchengladbach ២-០ កាលពីយប់មិញ បញ្ចប់នូវជ័យជម្នះទាំងពីរជើងសរុប ៤-០ ។

គ្រាប់បាល់ស៊ុតបញ្ចូលទីម្នាកើ១គ្រាប់ ដោយ Kevin De Bruyne និង Ilkay Gundogan ជាគ្រាប់បាល់ដែលលោក Pep Guardiola សរសើរមិនដាច់ពីមាត់។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបានឡើងទៅកាន់វគ្គ៨ក្រុមពាន Champions League បន្តទៀតខណៈដែលក្រុមផ្សេងទៀតដូចជា Real Madrid, Paris Saint-Germain, Liverpool, Borussia Dortmund, Porto សុទ្ធតែបានឡើងដែរ៕