កីឡាករខ្សែការពារ និងជារូបសញ្ញាដ៏ល្បីរបស់ក្លឹប Real Madrid គឺ Sergio Ramos មកដល់ពេលនេះ នៅតែមិនទាន់បានផ្តល់សញ្ញាវិជ្ជមាន អំពីការចុះកុងត្រាថ្មីនៅទឹកដី Santiago Bernabeu នៅឡើយ។
គ្រូបង្វឹករបស់ក្លឹបលោក Zinedine Zidane នៅថ្ងៃនេះបានចេញមកធ្វើការឆ្លើយតបព័ត៌មាននានា ជុំវិញអនាគតរបស់កីឡាករប្រធានក្រុមរូបនេះ បន្ទាប់ពីគាត់បានចំណាយពេល១៦ឆ្នាំមកហើយ ជាមួយនឹងក្លឹប នឹងឈានចូលមកដល់ រយៈពេលចុងក្រោយនៃកុងត្រា។
គេជឿជាក់ថាក្លឹប Real Madrid គឺពិតជាកំពុងជួបបញ្ហាលំបាក ក្នុងការបន្តកុងត្រាជូនកីឡាករវ័យ៣៤ឆ្នាំមែន ហើយព័ត៌មានជាច្រើន អំពីការផ្ទេរចេញពីក្លឹបទៅកាន់ក្លឹបធំៗ មួយចំនួននៅអ៊ឺរ៉ុប ដែលរួមមានទាំងបិសាចក្រហម Man UTD ផងដែរ៕
ប្រែសម្រួល៖ Lee