នាយករដ្ឋមន្ត្រី ផ្តល់ថវិកាជាង ៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន១២ ជាប់ព្រំដែនថៃ និងវៀតណាម សម្រាប់ប្រើរៀបចំធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជំនួយថវិកាជាង ៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១ ដល់១០ ខែមីនា ឆ្នាំ២០២១។

ក្នុងចំណោមថវិកាទាំងជាង ៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប ២៨៥០លានរៀល។ ខេត្តទាំង៥ ដែលទទួលបាននោះមាន៖ បាត់ដំបងទទួលបាន ៨០០ លានរៀល ខេត្តបន្ទាយមាន ជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។ និងខេត្ត ដែលជាប់ព្រំដែនវៀតណាមចំនួន៧ ទទួលបានថវិកាសរុប ២២០ លានរៀល។

សម្រាប់ខេត្ត ជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន ៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន ២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០ លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្ត ក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្ត តាកែវទទួលបាន ២០លានរៀល៕