នាយកផ្នែកកីឡារបស់ក្លិប Paris Saint Germain លោក Leonardo បានលើកឡើងថា ក្លិបគ្រោងនឹងផ្តល់កុងត្រាថ្មី ទៅដល់កីឡាករ Kylian Mbappe, Neymar, Angel Di Maria និង Juan Bernat រួចរាល់ហើយ។
ក្រុមម្ចាស់ជើងឯកបាំង PSG ចង់រក្សាបាននូវកីឡាករឆ្នើមៗ ក្នុងរយៈពេលជាច្រើនឆ្នាំបន្តទៀត ដើម្បីប្រជែងយកពានរង្វាន់ធំៗ ជាពិសេស Champions League ពោលគឺការបន្តកុងត្រាដល់ Mbappe និង Neymar ដែលកុងត្រារបស់អ្នកទាំងពីរ នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាល ២០២១-២០២២៕