យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែកុម្ភៈបានអោយដឹងថា កំពូលតារាវាយកូនហ្គោល Tiger Woods ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យនៅ Los Angeles មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai ដើម្បីបន្តការព្យាបាល និងវះកាត់ឆ្អឹង។
សូមជម្រាបថា Tiger Woods បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់ឡានម្នាក់ឯង រងរបួសធ្ងន់ កាលពីព្រឹកថ្ងៃអង្គារនេះ នៅជាយក្រុង Los Angeles។
Woods ភាគច្រើនអាចប្រឈមនឹង បទល្មើសកម្រិតស្រាលមួយ ប្រសិនបើសមត្ថកិច្ចស៊ើបអង្កេត សន្និដ្ឋានថា គាត់បើកបរលើសល្បឿនកំណត់ ឬមិនយកចិត្តទុកដាក់ក្នុងការបើកបរ៕