ភ្នំពេញ៖ ក្រោយអាជ្ញាធររាជធានីភ្នំពេញ បន្តរកឃើញទីតាំងពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនរហូតដល់ ៧៧កន្លែងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកជាសំណួរខ្លីមួយថា តើកម្ពុជាគួររត់តាមCOVID-19 ឬបិទទ្វារផ្ទះដើម្បីបញ្ចប់ COVID-19? ។
លោក ពេជ្រ ស្រស់ បានសរសេរកាលពី ១០ម៉ោងមុនថា «បច្ចុប្បន្នភាពមាន 77ទីតាំង ហើយដែល COVID-19 បានទៅចុះចត ហើយក៏ មិនទាន់ដឹងថា នៅមានប៉ុន្មានទីតាំងទៀតដែរ នឹង មាន COVID-19 បាននឹងកំពុងស្នាក់នៅនោះ…. ដូច្នេះសួរថា តើកម្ពុជាគួររត់តាម COVID-19 ឬបិទទ្វារផ្ទះដើម្បីបញ្ចប់ COVID-19 ? ចម្លើយ..?» ។