Klopp ចង់ទិញយក Rodrygo ពី Real Madrid

0

the Goal នៅថ្ងៃនេះបានសរសេរថាតារាឆ្នើមម្នាក់របស់ក្លឹប Real Madrid នឹងអាចក្លាយទៅជាកីឡាករ
ខ្សែប្រយុទ្ធជួរមុខទាំងបីនាក់របស់ក្លឹបហង្សក្រហម Liverpool ជាមិនខាននៅពេលខាងមុខ។

វេបសាយ Dairio Gol ក៏បានធ្វើការសរសេរដូចគ្នាផងដែរលោក Jurgen Klopp គ្រូបង្វឹករបស់ក្លឹប Liverpool
ពេលនេះកំពុងរៀបចំការងារដើម្បីអាចសុំចរចាជាមួយនឹងក្លឹប Real Madird ផ្ទេរយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង
Rodrygoនារដូវក្តៅខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករសំខាន់ទាំងបីនៅជួរមុខរបស់ Liverpool ពេលនេះដូចជា Mo Salah, Sadio Mane​ និង Firmino នឹងអាចចាកចេញពីក្លឹបនារដូវក្តៅខាងមុខនេះដូច្នេះ Klopp ដែលបច្ចុប្បន្នមានវត្តមានរបស់ Diogo Jota ម្នាក់ទៅហើយនោះ គឺកំពុងរងចាំកីឡាករជួរមុខ ២រូបទៀតមកជួយ៕

ប្រែសម្រួល៖ Lee