ភ្នំពេញ៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូនៅមុខសួនច្បារ មាត់ទន្លេ ក្រុងតាខ្មៅ យកមកអប់រំណែនាំ និង ហៅឪពុកម្តាយ ធ្វើកិច្ចសន្យាធានា ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខសួនច្បារមាត់ទន្លេរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា ប្អូនៗនឹងមានការភ្ញាក់រលឹក អំពីកំហុសរបស់ប្អូនដែលបានធ្វើនៅពេលនេះ និង កែប្រែខ្លួនធ្វើជាសិស្សល្អ កូនល្អ និង ប្រជាពលរដ្ឋល្អ ក្នុងសង្គម ៕




