ជ័យជំនះលើ AT Madrid អាចសមល្មមដើម្បីអះអាងថា Tuchel ពិតជាសាកសមសម្រាប់ Chelsea

0

Olivier Giroud គឺជាអ្នកដែលអាចស៊ុតបានតែ១គ្រាប់គត់ នៅក្នុងការប្រកួត Champion League វគ្គ១៦ក្រុមចុងក្រោយ រវាងក្រុម Chelsea និង AT Madrid នៅ Bucharest ។

ជ័យជំនះលើកនេះបានធ្វើឲ្យ Chelsea មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកអាល្លឺម៉ង់ Tuchel ឬមានន័យថាការដកតំណែងរបស់លោក Frank Lampard គឺជារឿងដ៏ត្រឹមត្រូវបំផុត។

យើងអាចមើលឃើញបានគ្រប់គ្នាហើយ នូវទំរង់លេងរបស់ក្លឹប ក្រោមការដឹកនាំរបស់លោក Tuchel នៅពេលនេះបានធ្វើឲ្យតោខៀវ Chelsea ពិតជាខ្លាំងមែនទែន ទាំងនៅក្នុងលីគ និងនៅក្នុងពានរង្វាន់អ៊ឺរ៉ុប។

ស្ថិតិក្នុងការប្រកួតយប់មិញនេះ AT Madrid មិនអាចសូម្បីស៊ុតចេញ បានមួយគ្រាប់ឡើយចំគោលដៅដែលលោក Tuchel បានលើកឡើងថាវាគឺជាអ្នកដែលយើងចង់ធ្វើ គឺមិនឲ្យពួកគេដកដង្ហើមបាន ឬមានឱកាសសម្រាប់តំបន់ប្រយុទ្ធឡើយ៕

ប្រែសម្រួល៖ Lee